ខែកុម្ភៈ 2023 ច អ ព ព្រ សុ ស អា 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 ទឹកជ្រោះភ្នុំគូលែន
-
អត្ថបទផ្សាយថ្មីៗ
ចំណាត់ក្រុម
ការងារ
ប្លកនៅWordPrees
ផ្សេងៗ
ពណ័មាន
ស្តាប់ចំរៀង
ដំណើរឆ្ពោះទៅអនាគត
បានផ្សាយក្នុង ភាពជានាក់ទាន់សម័យ
បញ្ចេញមតិ
សៀមរាប
សៀមរាបគឺជាខេត្តតំបន់ខាងលិចនៃប្រទេសកម្ពុជា។ ប្រជាជនកម្ពុជាគ្រប់គ្នាដឹងថាខេត្តនេះជាតំបន់ទេសចរណ៏ធំជាងគេនៅប្រទេស។ ខេត្តនេះជាស្រុកកំណើតរបស់ឪពុកម្តាយខ្ញុំ។ជាងនេះទៅទៀតជាកន្លែងដែលខ្ញុំកំពុងរស់នៅ ចំណែកឯខ្ញុំមានស្រុកកំណើតនៅភ្នំពេញឯណោះទេ៎!
តើលោកនាក់ដឹងដែររឺទេ ហេតុអ្វីបានឈ្មោះខេត្តនេះថាសៀមរាប? តើមានប្រភពមកពីណា?
“ បើលោកនាក់បានដឹងហើយ ក៏ដឹងទៅ! តែបើនាក់មិនទាន់ដឹង ហើយមិនចង់ដឹងសូមបន្តកាមិនចង់ដឹងទៀតទៅ!” 😉
តែបើចង់ដឹងសូមអានបន្តទៀត
នៅក្នុងរាជ្ជកាលព្រះបាទ ចន្ទរាជា រឺ អង្គចានទី១ ស្ថាបនិកសាងក្រុងលង្វែក១៥១៦-១៥៦៦
បន្ទាប់ពីបានកំចាត់ស្តេចកនហើយនោះ ព្រះចន្ទរាជាបានឡើងសោយរាជ្យ។ ស្តេចសៀមនៅស្ងប់ស្ងាត់យ៉ាងចំឡែក ហើយពុំបានបញ្ចូនកងទ័ពអន្តរាគមន៏ក្នុងចំបាំងរវាងស្ដេចកន នឹង ចន្នរាជាទេ។ ប៉ុន្តែនៅរាជវាំងរបស់សៀម ស្តេចសៀមនៅតែមានបំណងពង្រើកអំណាចមកលើអាណាចក្រខ្មែរទៀត។ ស្តេចសៀមបានទាមទាអោយខ្មែរយកសួយសារអាករ និង ដំរីទៅថ្វាយ។ ព្រះបាទចន្ទរាជាមិនយល់ព្រម។ សៀមរក៏បញ្ជូនកងទ័ពមករាតត្បាតខេត្តអង្គរ។ កងទ័ពខ្មែរដែលបានហ្វិកហាត់បានល្អបានវាយកំទេចទ័ពសៀមនៅជិតក្រុងអង្គរ នៅក្នុងការប្រយុទ្ធមួយដ៏ខ្លាំងកើតមាននៅតំបន់នោះ ក្នុងសមរភូមិជិតក្រុងអង្គរ ទ័ពសៀមបានត្រូវកំទេចរាបដោយកងទ័ព្ធខែ្មរ “ ហេតុដូចនេះហើយក៏មានខេត្ត ឈ្មោះសៀមរាប” ខ្មែរចាប់ឈ្លើយសឹកសៀមប្រមាណ ១០ ០០០នាក់។
បានផ្សាយក្នុង ភាពជានាក់ទាន់សម័យ
បញ្ចេញមតិ
ភាពជាអ្នកទាន់សម័យ
អាឡូវនេះគេចូលចិត្ត អារឿងទាន់សម័យ ឬ ហួសសម័យម្មែស ច្ចឹងយកប្រធានបទ “ភាពជានាក់ទាន់សម័យ” មកពិភាក្សា
អ្នកល្ងង់វក់ទៅតាមសម័យ
ព្យាយាមដេញអោយទាន់សម័យតាមទំនើបកម្មផ្សេងៗ
“អ៊ីមានNokia អាណាចេញថ្មីហើយក្រោយគេបង្អស់អត់”
តែដេញយ៉ាងណាក៏មិនទាន់
ព្រោះសម័យកាលនិយមមិនចេះឈប់ស្ងៀមសោះឡើយ។
“ចុមទាប់តែទិញNokia Nមាលាន អាឡូវចេញN២លានបាត់”
អ្នកឆ្លាត វង្វេងនឹងការឆ្នៃប្រឌិត
ព្រាយាមប្រឌិតអ្វីៗថ្មីៗដើម្បីកុំអោយគេតាមទាន់
តែនៅគេចមិនផុត ព្រោះមនុស្សនាំគ្នាដេញតាមរបស់ប្លែកថ្មី
ទើបគេត្រូវបង្កើតរបស់ថ្មីៗដោយគ្មានទីបញ្ចប់។
អ្នកមានគតិបណ្ឌិត មិនរណបនឹងកាលសម័យ
មិនដេញតាមហើយក៏មិនរត់គេច
តែចេះយកប្រយោជន៏ពីគ្រប់អ្វីៗនិងគ្រប់កាលសម័យ
ធ្វើអោយជិវិតមានន័យជាអមតះ។
បានផ្សាយក្នុង ភាពជានាក់ទាន់សម័យ
6 មតិ